ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តចំណូល-ចំណាយថវិកា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងបញ្ហាប្រឈម របស់មន្ទីរជំនាញ ក្រោមអធិបតីភាព លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការអញ្ជីញចូលរួមពី រតនាគារខេត្ត, លោក លោកស្រីប្រធានមន្ទីរ និងមន្ត្រីជំនាញជាច្រើនរូបទៀត។
ការអនុវត្តថវិកាចំណូល-ចំណាយក្នុងរយៈពេល៣ខែកន្លងទៅនេះ យើងសង្កេតឃើញថាមានសន្ទុះលឿនជាងបណ្តាឆ្នាំកន្លងទៅគោលនយោបាយរបស់ក្រសួងដែលមានការឆ្លើយតបទៅតាមគម្រោងសកម្មភាពការងារ និងបានបំរើព្រទាំងឆ្លើយតបទៅនឹងគោនយោបាយរបស់រាជរដ្ឋាភិបាល។ ឆ្លើយតបទៅនឹងបញ្ហាប្រឈម និងចូលរួមកែលំអរការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៤ ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្តារ និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ។
គោលបំណងក្នុងការត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ ដើមឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចជា៖
១. តាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំ
អំពីវឌ្ឍនភាពសម្រេចបានក្នុងរយៈពេល៣ខែដើមឆ្នាំ ក្នុងឆ្នាំ២០២៤។
២. កំណត់នូវរាល់បញ្ហាប្រឈមនានាក្នុងការអនុវត្ត
ដើម្បីមានវិធានការសម្របសម្រួលនិងដោះស្រាយបានទាន់ពេលវេលាជាពិសេសសម្រាប់ជំរុញការនុវត្តនៅត្រីមាសបន្ទាប់ក្នុងឆ្នាំ២០២៤។
៣.បំពេញតាមលក្ខណ្ឌតម្រូវនៃបទប្បញ្ញតិគតិយុទ្ធពាក់ព័ន្ធការអនុវត្តថវិកាកម្មវិធី។
សូមអរគុណ!